ភ្នំពេញ ៖ ថ្មីៗនេះ ក្រោយពីទទួលបានព័ត៌មានបណ្ដាញសង្គម ហ្វេសប៊ុក ថា លោក គឹម ហេង ធ្លាក់ខ្លួនពីចាងហ្វាងផលិតកម្ម KH Production មកប្រកបរបរលក់ភេសជ្ជៈតាមដងផ្លូវ ទៅវិញ។ ស្រាប់តែថ្មីៗនេះ អ្នកនាង សុខ ស្រីនាង ជាអតីតតារាចម្រៀងក្នុងផលិតកម្ម KH Production កាលពីជាង១០ឆ្នាំមុន បានបង្ហោះសារតាមទំព័រហ្វេសប៊ុក នាងយ៉ាងដូច្នេះថា៖”តើវាជារឿងពិតឫយ៉ាងណា? ខ្ញុំសឹងតែមិនជឿ my boss ។

ខ្ញុំមិនដែលភ្លេចទេ ថាគាត់ (ហ៊ាគឹម ហេង និងភរិយា) គឺជាអ្នកមានគុណដំបូង ដែលបានផ្តល់កន្លែងអោយខ្ញុំបានច្រៀង បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បើគ្មានពួកគាត់ទេ ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ ខ្ញុំចង់ជួបគាត់ណាស់ ហ៊ា សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ… Respect Myboss KHpromotion”៕