សក់ពោត តាមធម្មតានៅពេលដែរគេយកពោតទៅបរិភោគគេតែងតែយកវាចេញ ដោយសារតែវាមិនអាចហូបបាន។ ប៉ុន្តែអ្នកដែលបានដឹងពីអាថកំបាំងគុណប្រយោជន៏របស់វា អ្នកនឹងរក្សាវាទុកជាក់ជាមិនខាន។

វាគឺជាឱសថទិព្វបុរាណមួយប្រភេទ ដែលអាចជួយការពារជីវិតយើងពីជំងឺកាចសាហាវជាច្រើនដូចជា​ បញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់​ ដែលសុទ្ធជាជំងឺពិបាកព្យាបាល។

*វិធីធ្វើ និងប្រើប្រាស់៖

សក់ពោត ៩០ ទៅ ១៥០ក្រាម ដាំទឹកផឹកមួយថ្ងៃ ជាថ្នាំបញ្ជុះ ទឹកមូត(នោម)។

– វាជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាត សម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោម ជួយលាងជម្រះកំណកកករដែលបណ្ដាលឲ្យកើតជាគ្រួសក្នុងតម្រងនោម ឬប្លោកនោមព្រមទាំងជួយសម្រួលបញ្ហាលើសឈាម ជំងឺសួតរ៉ាំរ៉ៃ និងជាថ្នាំជំនួយក្រលៀនមានប្រសិទ្ធភាពណាស់ផងដែរ ។

– ចំណែកឯឫសពោត មានគុណសម្បត្តិជួយព្យាបាលអាការៈក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬស ស្ងួតទៅស្ងោរយកទឹកទទួលទាន។ ដើម និងស្លឹកពោត មានគុណសម្បត្តិព្យាបាលអាការគ្រាប់គ្រួស (ដូចជាក្នុងតម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកផឹក។

-ពោតជាអាហារជួយ បន្ទន់លាមក បញ្ជុះទឹកនោម ជួយធ្វើឲ្យទឹកប្រម៉ាត់រាវ និងចេញបានល្អក្នុងការរំលាយអាហារ។
-ឫសពោតប្រើដាំផឹក លាយជាមួយរុក្ខេជាតិផ្សេងទៀតសម្រាប់ព្យាបាលជំងឺប្រមេះទឹកបាយ។

ជាចុងក្រោយនេះយើងសូមបញ្ជាក់ជូនថា សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេងតែប៉ុណ្ណោះ ៕