ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់តែងផឹកស្រាស្រវឹងជាប្រចាំ រហូតកើតជំងឺខ្យល់គរ បណ្តាលឲ្យប្រកាច់ធ្លាក់ពីលើកាំជណ្តើរផ្ទះចូលក្នុងសទឹក ក៏ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់ប្រាសាទ ឃុំសែប ខេត្តកំពង់ឆ្នាំង។
ស្ត្រីរងគ្រោះដែលកើតជំងឺខ្យល់គរ បណ្តាលឲ្យធ្លាក់ពីលើកាំជណ្តើរផ្ទះចូលទឹកស្លាប់ នេះ មានឈ្មោះ ញ៉ែម សុភ័ណ្ឌ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប។

https://1.bp.blogspot.com/-Oa0Wbb1ma_E/XYh5MdkSPRI/AAAAAAAAOiQ/WVBwbCU8a3UJ-n9zFOMnCb_zeO_bsSlOwCLcBGAsYHQ/s1600/w.jpg

សក្សីដែលរស់នៅទីនោះ បានឲ្យដឹងថា ស្រ្តីរងគ្រោះចូលចិត្តផឹកស្រាណាស់ តែងស្រវឹងធ្លាក់ភ្នែកជាប្រចាំ លុះដល់ថ្ងៃកើតហេតុ ស្រ្តីរងគ្រោះបានកើតមានជំងឺខ្យល់គរប្រកាច់ ធ្លាក់ពីលើកាំជណ្តើរផ្ទះ ចូលទឹក ហើយពេលនោះ អ្នកជិតខាងខំទៅជួយស្រង់ស្រ្តីរងគ្រោះចេញពីក្នុងទឹកបំណងជួយសង្គ្រោះដែរ តែអកុសល ស្រ្តីរងគ្រោះបានដាច់ខ្យល់បាត់ទៅហើយ ក៏បានរាយការណ៍ប្របាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពស្រី្តរងគ្រោះ រួចបញ្ជាក់ថា ស្រ្តីរងគ្រោះពិតជាខ្យល់គរធ្លាក់ចូលក្នុងទឹកស្លាប់មែនមិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕