បច្ចុប្បន្ននេះ រូបសម្រស់គឺជារឿងចាំបាច់របស់មនុស្សគ្រប់វ័យមិនថាក្មេង ឬក៏មនុស្សចាស់។ ក៏ដូចជារូបរាងរបស់យើងដែរ មានមនុស្សជាច្រើនបានយកទុកដាក់ថែរាង ដោយព្យាយាមធ្វើលំហាត់ប្រាណ តមចំណីអាហារ ក៏ប៉ុន្តែមានកត្តាជាច្រើនតែងតែរារាំងការតាំងចិត្តជានិច្ច ដូចនេះហើយក៏ចេះតែបណ្ដែតបណ្ដោយពីមួយថ្ងៃៗ រហូតដល់ខូចរាងអស់។

ដូចនេះដើម្បីទុកជាការចែករំលែកចំណេះដឹងមួយដ៏ល្អ ក្រុមការងារយើងនឹងណែនាំនូវរូបមន្ដធម្មជាតិមួយ ដើម្បីជួយសម្រកខ្លាញ់ និងទម្ងន់យ៉ាងមានប្រសិទ្ធភាព។

*គ្រឿងផ្សំ៖

-ក្រូច 1គីឡូ
-ទឹកឃ្មុំ 300មីលីលីត្រ
-អំបិល 150ក្រាម
-ក្រឡកែវ ឬ​ក្រឡប្លាស្ទិច​មួយ។

*របៀបធ្វើ៖

-ជំហានទី១ អ្នក​ត្រូវ​ជ្រើសរើស​យក​ក្រូច​ស្រស់ សម្បូរ​ទឹក​ច្រើន។ យក​វា​ទៅ​លាង​ឱ្យ​ស្អាត រួច​ដាក់​ត្រាំ​ក្នុង​ទឹក​អំបិល​រយៈពេល 15នាទី។ អំបិល​នឹង​ទៅ​កម្ចាត់​ជាតិ​ពុល និង​បង្ការ​ពី​បញ្ហា​ផ្សេងៗ​បើ​មាន។ ចុងក្រោយ ស្រង់​ក្រូច​ដាក់​ក្នុង​កញ្ច្រែង​ឱ្យ​ខ្សោះ​ទឹក។

-ជំហានទី២ ប្រើ​កាំបិត​ហាន់​ក្រូច​ជា​បន្ទះ​ក្រាស់ៗ។ ចំណាំ៖ លាង​ក្រឡ​កែវ​សិន​មុន​នឹង​អ្នកប្រើប្រាស់​វា។

-ជំហានទី៣ ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ទៅក្នុង​ក្រឡ ក្នុង​ស្រទាប់​ក្រូច​នីមួយៗ​ត្រូវ​ចាក់​ទឹកឃ្មុំ និង​បន្ទាប់មក​ទៀត​ដាក់​អំបិល​ចូល។ ធ្វើ​បែប​នេះ​រហូត​ដល់​អស់។

-ជំហានទី៤ អ្នក​ត្រូវ​ប្រើ​សង្កត់​វា​ឱ្យ​ណែន​ល្អ ដូចនេះ​ក្រូច​នឹង​មិន​អណ្តែត​ឡើង​លើ។

-ជំហានទី៥ ចុងបញ្ចប់​គ្រប​គំរប​ក្រឡ​ឱ្យ​ជិត រក្សា​ទុក​នៅ​កន្លែង​ស្ងួត ត្រជាក់ ក្រោយ​រយៈពេល 1ខែ​អាច​ប្រើ​បាន។

*របៀបប្រើប្រាស់៖

-អ្នក​គ្រាន់តែ​ត្រូវ​ដួស​ទឹក​ក្រូច​ត្រាំ​ខាងលើ 3-5ស្លាបព្រាបាយ​ដាក់​ចូល​ក្នុង​ទឹកក្តៅ​អ៊ុនៗ​ចំណុះ 150មីលីលីត្រ អ្នក​នឹង​ទទួល​បាន​ភេសជ្ជៈ​ដ៏​ឆ្ងាញ់ និង​សម្បូរ​ជីវជាតិ។

-ទទួលទាន​ភេសជ្ជៈ​នេះ​ជារៀងរាល់​ព្រឹក​ក្រោយ​ពេល​ភ្ញាក់​ពីគេង។ ឬ​អាច​លាយ​ជាមួយ​ទឹក​ផឹក​ពេល​ណា​ដែល​អ្នក​ស្រេក។ *សម្គាល់ បើសិន​អ្នក​ចង់​ដាក់​ទឹកកក​អាច​ដាក់​បាន។ តែ​ចំពោះ​ករណី​អ្នក​ក្អក ផ្តាសាយ ឈឺ​ក គួរ​ញ៉ាំ​ទាំង​ក្តៅ​អ៊ុនៗ។
បន្ត​ប្រើ​រូបមន្ត​មួយ​នេះ​រយៈពេល​ប្រហែល 2សប្តាហ៍ វា​នឹង​ជួយ​សម្រក​ខ្លាញ់​បាន​យ៉ាងល្អ។ ហើយ​ទម្ងន់​របស់​អ្នក​នឹង​ស្រក​បាន​ពី 5-10គីឡូ​ក្នុង​រយៈ ៕