ខេត្តកំពង់ធំ៖ យុវជនម្នាក់ មិនដឹងមូលហេតុអ្វី ស្រាប់តែចងកសម្លាប់ខ្លួនឯងនឹងមែកស្វាយក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១៥ និង៤៥នាទីថ្ងៃសុក្រ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។សពឈ្មោះ ផេង ភ័ណ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ស្រ្តីឈ្មោះ គិត ញ៉ឹង ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាម្ដាយមីងជនរងគ្រោះ បានបំភ្លឺប្រាប់ថា ក្មួយរបស់គាត់ជាកូនកំព្រារស់នៅជាមួយគាត់តាំងពីតូច នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល១៤និង១៥នាទី ក្មួយរបស់គាត់បានអង្គុយ លេងជាមួយគាត់នៅក្រោមផ្ទះ មួយសន្ទុះគាត់ក៏ដើរទៅដេកលេងជាមួយ ឈ្មោះ រឿង ត្រូវជាក្មួយដែរ ហើយមិនបានដឹងថា ឈ្មោះ ភ័ណ ទៅណាទេ លុះដល់ម៉ោងប្រហែល ១៥និង៤៥នាទីប្ដីរបស់គាត់បានត្រឡប់មកពីឃ្វាលគោវិញ បានឲ្យកូនស្រីរបស់គាត់ ឈ្មោះ ផល សេងអ៊ី ទៅដុតភ្លើងឲ្យគោនៅក្រោយផ្ទះតែមិនដល់កន្លែងដែល ឈ្មោះ ផេង ភ័ក្រ (ត្រូវជាបងរបស់ សព) នោះទេ ពេលនោះកូនស្រីគាត់រាងដូចជាព្រឺៗសម្បុរ ក៏ស្រែកហៅឪពុកមកជួយព្រោះខ្លាច ពេលឪពុកកំពុងដុតភ្លើង កូនស្រីគាត់ ក៏បែរមុខទៅទិសខាង កើតស្រាប់តែឃើញ អាវមនុស្សនៅលើដើមស្វាយរាង ពណ៌ខៀវៗវាក៏ស្រែកថាម៉ែ ពុកអើយជួយផង មានអ្នកណាមកចងកនៅដើមស្វាយ ពេលនោះគាត់និងបងប្អូនក្នុងភូមិបាននាំគ្នារត់ទៅមើលស្រាប់តែឃើញក្មួយប្រុសរបស់គាត់ ចងក និងក្រមាពណ៌ក្រហមឆ្នូតខៀវទៅនឹងដើមស្វាយ ស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ។

https://1.bp.blogspot.com/-d7kAWopbnWA/XYgz78fTZ6I/AAAAAAAAOds/BEEw3t2PbvUTp-T5avmt8HNdI3jK5MT9QCLcBGAsYHQ/s1600/photo_2019-09-23_09-44-00.jpg
ក្រោយពិនិត្យសាកសព សមត្ថកិច្ចឃើញមានស្នាមជាំជុំវិញកចំនួន១កន្លែង មានលានអណ្ដាតចេញមកក្រៅ និងមានចេញទឹកសថ្លានៅចុងលឹង្គ រួចបានសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត (ចងក)ដោយខ្លួនឯង មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

https://1.bp.blogspot.com/-u_bpbfMVbks/XYgz79xMb7I/AAAAAAAAOdw/2jv79fwwtt029U1yQ_8o5TQngaNHoMmpgCLcBGAsYHQ/s1600/photo_2019-09-23_09-44-02%2B%25282%2529.jpg