ខេត្តសៀមរាប៖ ជនជាតិកាណាដាម្នាក់បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាជនជាតិស្លូវ៉ានៀ ចំនួន០២ដៃ បណ្តាលឲ្យរងរបួសបែកចិញ្ចើមខាងឆ្វេង និងមាត់ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ និងនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាង COZY BAR ស្ថិតនៅភូមិ មណ្ឌល ១ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។

នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ LICARDO ZORAN ភេទប្រុស កើតថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៧២ ជនជាតិស្លូវ៉ានៀ កាន់លិខិតឆ្លងដែនលេខ PB១២៦៤៧៥៩ មុខរបរបុគ្គលិកលក់សំបុត្រយន្តហោះ ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ សៀមរាប។
ចំណែកជនសង្ស័យឈ្មោះ YVES GRAVAL ភេទ ប្រុស កើតថ្ងៃទី ១០ ខែមករា ឆ្នាំ១៩៦៧ ជនជាតិកាណាដា មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប
ជនបង្ក បានអះអាងថា ជនរងគ្រោះជេរប្រពន្ធរបស់ខ្លួន ហើយខ្លួនខឹង និងស្ទុះទៅវាយតែម្តង។ ជនសង្ស័យរូបនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី៕
https://1.bp.blogspot.com/-mRcAQvqV-TY/XYgykoNTT2I/AAAAAAAAOdY/ZU-J6Cdk7kc02dLtedG-SHOX4QK1IfJTgCLcBGAsYHQ/s1600/aa.jpg