ខេត្តកំពង់ធំ៖ សង្ស័យរឿងគំនុំ ជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងAKមួយដើម បានបាញ់ប្រហារទៅលើប្តីប្រពន្ធកំពុងសម្រាក ក្នុងតូបលក់ចាប់ហួយបណ្តាលឲ្យប្តីរងរបួសធ្លុះប្រអប់ជើង។
នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ ហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃនោះ បានកើតឡើងនៅកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៩នឹង៣០នាទី ស្ថិតនៅតំបន់ទួលស្រឡៅ ភូមិក្រញូង ឃុំបឹងល្វា ស្រុកសន្ទុក ជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តកំពង់ចាម។

https://1.bp.blogspot.com/-N19rsZVdBkU/XYg6PVbgCmI/AAAAAAAAOeQ/5-wi_Gpu2vA107u23dgTILD4XTHW78gqwCLcBGAsYHQ/s1600/ss.jpg

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះមាន សះ អាយុ៤៩ឆ្មាំ ត្រូវជាប្រពន្ធ ចំណែកប្តីឈ្មោះ អេល រូន អាយុ៥៤ឆ្នាំ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងតូបស្នាក់នៅ និងមានលក់អីវ៉ាន់ ចាប់ហួយផង ស្រាប់តែជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានដើរមកដល់រោងជនរងគ្រោះ ពុំនិយាយអ្វីទេមានអាវុធAK១ដើម បានបាញ់ទៅលើប្រពន្ធចំនួន២គ្រាប់ តែពុំបណ្តាលឲ្យមានរបួសទេ ពេលនោះប្រពន្ធក៏ស្រែកហៅប្តី ដែលដេកលើធ្នើខាងលើ ពេលប្តីស្ទុះចុះមកដល់ ជនសង្ស័យក៏បាញ់ទៅលើប្តី១គ្រាប់ទៀត បណ្តាលឲ្យធ្លុះប្រអប់ជើង។
ក្រោយពេលកើតហេតុ ជនសង្ស័យ រត់គេចខ្លួនបាត់។

https://1.bp.blogspot.com/-ZmppdETZ83o/XYg6Pe_8oCI/AAAAAAAAOeM/KePBmzGNAVAVCDmG1bm_sKCjOgzumHazQCLcBGAsYHQ/s1600/sss.jpg

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះជារឿងគំនុំ។ កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕