ភ្នំពេញ ៖ បើតាមអគ្គស្នងការនគបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃ្ងទី២២ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ៨ នាក់ និង បាន បង្ក ឲ្យ មាន អ្នក រង របួសធ្ងន់ – ស្រាល ១២ នាក់ ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃទី២២ កញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្សស្លាប់ និង របួស សរុប ចំនួន ២០ នាក់ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២ លើក ។

សូម ជម្រាប ថា ក្នុង រក្នុងរយៈពេល២២ថ្ងៃនៃខែកញ្ញា គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ១១៧ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ២៧៩ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២១៨ លើក ៕