ភ្នំពេញ ៖ ការបង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២០ ខែកញ្ញា​ បានចំនួនន ៣០​ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៦៩​នាក់​(​ស្រី​៥​នាក់​) ។ ក្នុងចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៦៩​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ២០​នាក់ និង​ប្រើប្រាស់ ៤៩​នាក់ ។​

បើតាមអគ្គស្នងការនគបាលជាតិបាន ឲ្យដឹងថា វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី២០ងៃទី​២០ ខែកញ្ញា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៨៧,៤៦​ក្រាម និង​៩​កញ្ចប់​តូច ។​

​ការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃទី២០ កញ្ញារួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ចាម​, កំពង់ចាម​, កំពត​, ពោធិ៍សាត់​, សៀមរាប​, រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ៕