ខេត្តកំពង់ស្ពឺ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅតាមផ្លូវ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រង់ចំណុចភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ។ ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តញ្ញាណនោះទេ តែមានសម្បុរសណ្តែកបាយ កម្ពស់១.៥០ម៉ែត្រ ស្លៀកខោខ្លីពណ៍ គ្មានអាវ មកដេកស្លាប់នៅចំណុចខាងលើ។

មន្ត្រីនគរបាលជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ទើបបណ្តាលឲ្យដេកស្លាប់តែម្តង ដោយមិនមានពាក់ព័ន្ឋករណីឃាត់កម្មនោះទេ។ ជាមួយគ្នានេះ មន្ត្រីនគរបាលក៏អំពាវនាវរកក្រុមគ្រួសារ ឬបងប្អូនណាដែលបាត់សមាជិកក្នុងគ្រួសារដូចមានភិនភាគខាងលើនេះ សូមមកពិនិត្យមើលនិងយកទៅធ្វើបុណ្យតាមប្រពៃណីផង។ សពជនរងគ្រោះត្រូវយកទៅដម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕