ភ្នំពេញ! ទីបំផុត តារាចម្រៀងខេមរៈ សិរីមន្ត និងក្រុមគ្រួសារ បានសម្រេចចិត្តរួមគ្នា សាងសង់រូបសំណាកកញ្ញាខេមរៈ ស្រីពៅ ក្រោយពីតារាស្រីល្បីឈ្មោះនេះ បានលាចាកពីលោកនេះគ្មានថ្ងៃវិលត្រឡប់ ហើយរូបសំណាករបស់កញ្ញាខេមរៈ ស្រីពៅ បានតម្កល់ទុកនៅផ្ទះរបស់លោកខេមរៈ សិរីមន្ត ផ្ទាល់តែម្តង។


យោងតាមគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានបង្ហោះ កាលពី១៧ ម៉ោងមុន មានខ្លឹមសារថា «រូបសំណាកខេមរៈ ស្រីពៅ ប្អូនស្រីសំណប់ចិត្តខ្ញុំនឹងប៉ាម៉ែ រួមទាំងបងប្អូនទាំងអស់គ្នា ពេលនេះរួចរាល់ហើយ ថ្វីត្បិតប្អូនស្រីខ្ញុំមិននៅ តែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនឹងប៉ាម៉ែ បងប្អូនយើងរួមទាំងបងប្អូន ពូមីង ដែលគាត់ស្រលាញ់គាំទ្រប្អូនស្រី គឺនៅឋិតថេរជារៀងរហូត??? សមប្អូនបានទៅដល់ឋានសួគ៌???»៕