ខេត្តក្រចេះ៖ មន្ត្រីប៉ូលិសចាស់ៗណាមិនភ្ញាក់ផ្អើល មិនបះសក់នោះ នៅពេលដែលលោកវរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មានតួនាទីជានាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទើបតែចូលធ្វើការមិនបានប៉ុន្មានឆ្នាំផង ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសតែងតាំងឲ្យឡើងជាស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ។
នេះបើយោងតាមសេចក្តីប្រកាសស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ ហើយដែលkbn ទើបទទួលបាននៅព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ ។


ពាក់ព័ន្ធបញ្ហានេះ លោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ថ្លែងថា “កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិតអី” ។
ទោះបីយ៉ាងណា ការចេញសេចក្ដីប្រកាសតែងតាំងលោកវរសេនីយ៍ឯកវ័យក្មេង ជឿន វ៉ាន់ឌឿន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យឡើងជាស្នងការរងនគរបាលខេត្តត្បូងឃ្មុំ នេះ ត្រូវបានមន្ត្រីប៉ូលិសចាស់ៗពាក់ត្រឹមស័ក្តិ១ ស័ក្តិ២ ឬស័ក្តិ៣ នាំគ្នាភ្ញាក់ផ្អើលបះសក់គ្រប់ៗគ្នានោះ ព្រោះពួកគាត់ធ្វើប៉ូលិស៣០ឆ្នាំ ៤០ឆ្នាំមកហើយ ថ្នាក់លើមើលមិនឃើញពីសមត្ថភាព ស្នាដៃ និងបទពិសោធន៍អ្វីទាំងអស់ បានជាស័ក្តិនៅក្រិនត្រឹម១ – ២ – ៣ បែបនេះ ៕