ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយបានស្លាប់នៅមន្ទីរពេទ្យ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅលើស្ពានព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ ។
ជនរងគ្រោះឈ្មោះ ឌុក ឧត្តម មានស្រុកកំណើត ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។


មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-1905 នៅលើស្ពានព្រែកព្នៅ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿង មកបុកបណ្ដាលឲ្យរងរបួសធ្ងន់។ បន្ទាប់ពីបង្កគ្រោះថ្នាក់រួច រថយន្តបង្កបានបើកគេចខ្លួនភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ និងបានបាត់បង់ជីវិតនៅទីនោះ ហើយសមត្ថកិច្ច បានប្រកាសផ្សព្វផ្សាយរកសាច់ញាតិសព មកទទួលសពទៅធ្វើបុណ្យតាមប្រពៃណី៕