ភ្នំពេញ : ក្រឡាបញ្ជីសាលាឧទ្ធរណ៍ឈ្មោះ ទេព ធីរិទ្ធ ត្រូវបាន លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញប្រកាសសម្រេច បណ្តេញចេញពីក្របខណ្ឌនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមប្រកាសលេខ ១៥៨ កយប្រក/១៩ របស់ក្រសួងយុត្តិធម៌។

សូមជម្រាបជូនថា លោក ទេព ធីរិទ្ធ ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស វីតិក្រម៕