ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៩ កញ្ញា បង្ក្រាបបានចំនួន ៣៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៨២នាក់(ស្រី៨នាក់) ។

យោងតាមអគ្គស្នងការនគបាលជាតិបាន ឲ្យដឹងថា ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៨២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៥១នាក់ និងអ្នកប្រើប្រាស់ ៣១នាក់ ។

វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី១៩ កញ្ញានេះ រួមមាន៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ៣២,៥៦ក្រាម និង១០៧កញ្ចប់តូច ។

ការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៩ កញ្ញានេះ រួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀន,ខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, ពោធិ័សាត់,ស្វាយរៀង និង រាជធានីភ្នំពេញ ៕