ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និងលោកឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តសៀមរាប បានបង្រាបទីតាំងទទួលផលចោរកម្ម ដ៏ធំមួយកន្លែង ដកហូតម៉ូតូចំនួន ៥៧គ្រឿង ក្នុង៥៧គ្រឿង មានឯកសារត្រឹមត្រូវ២ និងមិនមានឯកសារ៥៥គ្រឿង ក្នុង៥៥គ្រឿង ម៉ូតូកាច់ក នឹងដាប់លេខ(កែ) ១៩គ្រឿង នៅក្នុងខេត្តសៀមរាប ។


ក្នុងប្រតិបត្តិនេះ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យជាមុខសញ្ញា លួចឆក់ កាច់កម៉ូតូ ប្រើប្រាស់គ្រឿងញៀន ជាច្រើននាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនធំផងដែរ។
ក្រុមជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចនាំមកឃុំខ្លួន និងរក្សាទុក ដើម្បីចាត់ការតាមផ្លូវច្បាប់៕