ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ចុះពីលើស្ពានព្រែកព្នៅ ដាច់កាប៉ែនហ្រ្វាំងបើកធ្លាក់ពីផ្លូវ បណ្ដាលឲ្យចូលរណ្តៅ កាលពីព្រឹកថ្ងៃទី ១៩ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចរណ្តៅក្បែរចិញ្ចើមផ្លូវមួយកន្លែង ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។


មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើត ចុះពីលើស្ពានព្រែកព្នៅ ចៃដន្យ ស្រាប់តែដាច់កាប៉ែនហ្រ្វាំង ចាប់ហ្រ្វាំងមិនស៊ី ហើយអ្នកបើកបរខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ក៏បើកបត់ចង្កូតគេច បណ្ដាលឲ្យធ្លាក់ពីលើផ្លូវចូលរណ្តៅតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅពិនិត្យមើល តែដោយមិនមានប៉ះពាល់ដល់មនុស្ស និងសម្បត្តិរបស់រដ្ឋ ក៏អនុញាតឲ្យភាគីរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕