បន្ទាយមានជ័យ៖ ក្រោមការដឹកនាំលោកឧ.ស្នងការ និងលោកមាស ច័ន្ទពិសិទ្ធិ ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន ៥នាក់ស្រី ១នាក់ ដែលប្រតិបត្តិការនេះបានធ្វើឡើងពីរថ្ងៃជាប់គ្នាគឺថ្ងៃទី ១២ និង១៨ ខែកញ្ញា ឆ្នាំ ២០១៩ ។

ក្នុងចំណោមជនសង្ស័យស្រីប្រុសទាំង៦នាក់ មានជនសង្ស័យម្នាក់ដែលជានារីវ័យក្មេងមានសម្រស់ស្រស់ស្អាត រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាំគ្នាចែករំលែកបន្ត និងបញ្ចេញមតិថា «នារីម្នាក់នេះមានរូបសម្រស់ស្រស់ស្អាត មិនគួរប្រព្រឹត្តិអំពើទុច្ចរិតយ៉ាងដូច្នេះសោះ» ។ 

សូមបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីដោះស្រាយតាមច្បាប់ ៕