ខេត្តព្រះសីហនុ៖ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងបានជេរប្រមាថស្ថាប័ននគរបាល តាមប្រព័ន្ធបណ្តាញសង្គម Facebook ដែលមានអាខោន ឈ្មោះ សម្បត្តិ ប៉ាសុមាលី ។


ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។មូលហេតុឃាត់ខ្លួន ដោយសារជនសង្ស័យឈ្មោះ គង់ សម្បត្តិ នេះ បន្លំស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងបានជេរប្រមាថស្ថាប័ននគរបាល តាមប្រព័ន្ធបណ្តាញសង្គម Facebook ដែលមានអាខោន ឈ្មោះ សម្បត្តិ ប៉ាសុមាលី ។
ជនសង្ស័យ ត្រូវកម្លាំងជំនាញកសាងសំណុំរឿង ដើ្បម្បីចាត់ការតាមច្បាប់៕