ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបញ្ជាក់ ជុំវិញនឹងករណីប៉ូលិសស្រីជើងល្អវ័យក្មេង ដែលបានធ្វើសកម្មភាពដើរបោកយកប្រាក់ពីជនបរទេសច្រើននាក់ នោះហើយ។


យោងតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះកាលពីព្រឹកថ្ងៃនេះ មានខ្លឹមសារថា « ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅអោយបានជ្រាបថា មន្ត្រីឈ្មោះ ភា ស្រីល័ក្ខ ភេទស្រី ឋាន:អនុសេនីយ៍ទោ អត្តលេខ ៧៤៨៤៥ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ តាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែប្រសិនបើបុគ្គលរូបនេះប្រព្រឹត្តិបទល្មើសផ្សេងៗ សូមបងប្អូនទៅដាក់ពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍ ខណ្ឌ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕ សូមអរគុណ!!!!»។


សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកដែលមានឈ្មោះថា Traffic Spy – អ្នកប្រមាញ់ចរាចរណ៍ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា « #បងប្អួនជួយShareករណីនេះមួយ !សូមឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលជាតិ- General Commiserate of National Police មេត្តាស្រាវជ្រាវរកនាងម្នាក់នេះមកទទួលទោសតាមច្បាប់ រឿងករណីបោកប្រាស់ជនបរទេសជាច្រើនអ្នក! ប្រទេសកំពុងបាត់បង់ភ្ញៀវបរទេសមកផង ឥឡូវលេចចេញករណីប៉ូលិសស្រីពាលម្នាក់នេះ បោកប្រាស់ជនបរទេសទេ!!។


ជនបរទេសម្នាក់បាន chat មកផេកអោយជួយផុសរឿងករណីប៉ូលិសស្រីម្នាក់នេះឈ្មោះ Phea Sreyleak ABA: 000389495 ដែលមានលេខទូរស័ព្ទ 093848465 0765555612 បានបោកប្រាស់ជនបរទេសជាច្រើនអ្នករួចមកហើយ ទាំងលើកនេះបោកគាត់អស់ជិត$400 ធានាជួយរត់ការធ្វើ Visa/ទិដ្ឋាការសម្រាប់ពេល១ឆ្នាំ។ ជនបរទេសនេះបានប្រាប់ថា គាត់បានដាក់ពាក្យប្តឹងនៅក្នុងមូលដ្ឋានរបស់គាត់ គឺប៉ុស្តិ៍ប៉ូលិសទួលទំពូង តែប៉ូលិសគាត់ឆ្លើយថា មិនដឹងថាមិនដឹង និងស្គាល់អាសយដ្ឋានស្ត្រីដែលជាប៉ូលិសដើរបោកប្រាស់ម្នាក់នេះ និយាយមកដូចមិនខ្វល់ !»៕