ដំឡូងបារាំង គឺជាប្រភេទដំណាំមើម ដែលជាប្រភេទដំណាំមានសក្ដានុពលខ្ពស់ទូទាំងពិភពលោក ព្រោះវាជាបន្លែមានរសជាតិឆ្ងាញ់ មិនត្រឹមតែអាចយកទៅធ្វើម្ហូបអាហារបានទេ ថែមទាំងអាចយកទៅច្នៃជានំ ចំណីយ៉ាងសំបូរបែបទៀតផង។

ថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅខេត្តមណ្ឌលគីរី កសិករនៅទីនោះបានធ្វើការដាំដំឡូងបារាំងទទួលបានទិន្នផលល្អបង្គួរ ដោយហេតុនេះអាចបញ្ជាក់បានថាដីនៅប្រទេសយើងក៏អាចដាំវាបានដែរ។ ក្នុងថ្ងៃនេះដែរ ក្រុមការងារពួកយើង នឹងណែនាំពីវិធីដាំដំឡូងបារាំងធម្មជាតិសុទ្ធល្អ ដោយប្រើតែទំហំដីត្រឹមតែ១ម៉ែត្រប៉ុណ្ណោះ ហើយចំណែកឯផលវិញក៏បានគួរសមល្អ។

+សម្ភាៈដែលត្រូវមាន៖

-បង្គោល​ ៤ដើម,ខ្សែលួស

-ចំបើង,ជីអាចម៍គោ ឬជីកំប៉ុស

+វិធីដាំ៖

-ដំបូង​ត្រូវ​មាន​បង្គោល រឹងមាំ ៤​ដើម ដាក់​គម្លាត​ពីគ្នា​សមល្មម (១​ម៉ែត្រ​) ​​

-បន្ទាប់មក​យក​ខ្សែលួស​រឹង មក​ស្រាក់​ជុំវិញ

-យក​ចំបើង​មក​ក្រាល​ពីក្រោម​ទ្រុង​នេះ​ប្រហែល​កន្លះ​ម៉ែត្រ​​

-យក​ជី​អាចម៍គោ​ស្ងួត ឬ​ជីកំប៉ុស​មក​ដាក់​កណ្តាល​

-យក​ដំឡូងបារាំង ដែល​ប៉ិច​ពន្លក​ចេញ​មក​ច្រៀក​យក​១​ដុំៗ ដែល​មាន​យ៉ាងតិច ៤​ដើម (​ពូជ​) មក​តម្រៀប​ពីលើ​ដីជី​។​

+វិធីថែទាំ៖

-អំឡុងពេល​នោះ​ចាំបាច់​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើម​ជានិច្ច ។​

-៣៥​ថ្ងៃក្រោយ អ្នក​អាច​ប្រមូល​ផល​បាន​ហើយ​ ៕