ខេត្តបាត់ដំបង៖ យុវជនចិត្តខ្មៅដៃដល់ម្នាក់បានយកកាំបិតបន្ទោះចាក់ប្រហារមកលើប្អូនស្រី បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្រុមទី៧ភូមិឫស្សី ២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។


ជនដែលយកកាំបិតចាក់ប្រហារប្អូនស្រីខ្លួនឯងរបួសធ្ងន់នេះ មានឈ្មោះ ឆុន ឃ្លី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ខ្នី សោភា ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិឫស្សី 2 ឃុំមោង ស្រុកមោងឫស្សីខេត្តបាត់ដំបង ( ត្រូវជាបងប្អូនជីដូនមួយនឹងជនសង្ស័យ ) រងរបួសមុតខាងក្រោយខ្នងក្រោមស្លាបប្រជៀវខាងឆ្វេងប្រវែង 3 សង់ទីម៉ែត្រ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនដៃដល់ និងដកហូតកាំបិតបន្ទោះ១ នាំមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕