ភ្នំពេញ៖ រថយន្តតាកូម៉ា១បាំងកន្លះ១គ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃើញធ្លាក់ចូលក្នុងទឹកស្រែ ដោយមិនដឹងថាម្ចាស់នៅទីណានោះទេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅខាងជើងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
រថយន្តដែលប្រជាពលរដ្ឋប្រទះឃើញនោះ ម៉ាកតាកូម៉ាពណ៍ស្លែរ១បាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ2F-6294 ។


ប្រជាពលរដ្ឋជាអ្នកប្រទះឃើញ បាននិយាយថា គាត់មិនដឹងថារថយន្តនោះធ្លាក់ទឹកតាំងពីពេលណានោះទេ ប៉ុន្តែសង្ស័យតាំងពីវេលាម៉ោងប្រហែល៩យប់ថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញ ព្រោះខណៈនោះគាត់បានឮសំឡេងរថយន្តរោទិ៍ខ្លាំងៗនិងមានសំឡេងក្ដូងក្ឌាំង។ លុះដល់ព្រឹកឡើង វេលាម៉ោង៥ព្រឹកថ្ងៃទី១៨ ខែកញ្ញា ក៍ប្រទះឃើញរថយន្តនេះធ្លាក់ទឹកក្បែររបងដូចគេចូលចត ហើយបើពិនិត្យមើស្ថានភាពជាក់ស្ដែងឃើញថារថយន្តនេះបើកលឿនណាស់ បម្រុងធ្លាក់រណ្ដៅជ្រៅនៅក្បែរនោះទៅហើយ និងប្រុងបុករបងថ្មថែមទៀងផង គឺខ្វះតែ១ចំអាមទៀតប៉ុណ្ណោះ ហើយភ្លាមៗទំនងម្ចាស់អូសដែរតែអូសមិនរួចទើបទុកចោលតែម្ដង៕