ខេត្តព្រះសីហនុ៖ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ជំនន់ទឹកភ្លៀងបានហូរកាត់លើផ្លូវជាតិលេខ៤ ប្រវែងប្រមាណជាង៤០០ម៉ែ្រត ដែលកម្ពស់ទឹកហូរកាត់ផ្លូវប្រមាណជាង១តឹក ត្រង់ចំណុចស្ពានអូរកំបុត ភូមិអូរតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
ទោះជាយ៉ាងនេះក្តី ចរាចរណ៍នៅបើកធម្មតា តែមានកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ បានចុះសម្រួលចរាចរណ៍ ដោយបើកឲ្យយានយន្តធ្វើចរាចរណ៍ម្ខាងផ្លូវម្តង ផ្លាស់ប្តូរគ្នា។

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យទឹកបានហក់ឡើងជាខ្លាំង បណ្តាលឲ្យមានទឹកជំនន់នៅតាមខេត្តមួយចំនួន បង្កឲ្យខូចខាតផលដំណាំរបស់ប្រជាកសិករមិនតិចឡើយ៕