ជំងឺទាចទឹក (Ascites) គឺជាវត្តមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមែនជាឈាម។ ជំងឺទាចទឹក គឺជាជំងឺមួយប្រភេទ ដែលមិនមែនជាជំងឺតំណពូជ ហើយវាអាចកើតមានលើមនុស្សគ្រប់វ័យ ដែលបណ្ដាលមកពីបណ្ដាជំងឺផ្សេងៗ។ ម្យ៉ាងវិញទៀត ជំងឺ មួយប្រភេទនេះ វាមិនមែនកើតមានក្នុងរយៈពេលត្រឹមមួយថ្ងៃ ឬមួយខែនោះទេ មេរោគអាចសម្ងំនៅក្នុងខ្លួនមនុស្សចាប់ ពី៥-១០ឆ្នាំ ទើបស្ដែងចេញជារោគសញ្ញា។ វាអាចធ្វើឱ្យអ្នកជំងឺប៉ោងពោះធំ ដែលមើលទៅហាក់បីដូចជាអ្នកមានផ្ទៃពោះ ឬមនុស្សដែលមាន ក្បាលពោះធំដូច្នោះដែរ។

១/. រោគសញ្ញាជំងឺទាចទឹក ចំពោះរោគសញ្ញាជំងឺទាចទឹក គឺវាអាស្រ័យទៅលើមូលហេតុរបស់ជំងឺនីមួយៗដែលបង្កឡើង។ ប៉ុន្ដែគេអាចសន្និដ្ឋានថា មានកើតជំងឺទាចទឹកបានដោយសារគេសង្កេតទៅលើសភាពរបស់អ្នកជំងឺ និងរោគសញ្ញាមួយចំនួនដែលបង្ហាញឡើង។

-ដំណាក់កាលដំបូង ៖ ​ដំបូងឡើយអ្នកជំងឺអាចមានអាការដូចជាហើមដៃ ឬហើមជើង រាងកាយស្លេកស្លាំង លឿងភ្នែក (បណ្ដាលពីជំងឺថ្លើម) តឹងពោះ ឧស្សាហ៍ហត់ និងថប់ដង្ហើម។​ ម្យ៉ាងទៀតគេអាចដឹងដោយសារធ្វើការពិនិត្យដោយឱ្យអ្នកជំងឺដេក ផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាបបង្អូសលើពោះ ឬគោះស្ដាប់សម្លេងទឹកនៅក្នុងពោះ។ លើសពីនេះដើម្បីឱ្យបានដឹង ច្បាស់ គេអាចប្រើវិធីសាស្ដ្របែបទំនើប ដោយការឆ្លុះអេកូសាស្ដ្រ ធ្វើការថតវិទ្យុសាស្ដ្រ ឬស្កែន។

-ដំណាក់កាលធ្ងន់ធ្ងរ ៖ ឈានចូលដល់ដំណាក់កាលនេះ អ្នកជំងឺចាប់ធ្វើទុក្ខពិបាកនៅក្នុងខ្លួនជាខ្លាំង។ រោគសញ្ញាមួយចំនួន ត្រូវបានចេញយ៉ាងច្បាស់។ ពោះរបស់អ្នកជំងឺចាប់ផ្ដើមធំ តឹង និងមានសភាពភ្លឺរលោង។ ផ្ចិតប៉ោងឡើងធំខុសពីធម្មតា។

២/. មូលហេតុបង្កជំងឺទាចទឹក

ជំងឺទាចទឹកមិនមែនកើតមានដោយឯកឯងនោះទេ។ វាកើតឡើងដោយសារជំងឺដទៃទៀតមួយចំនួន បណ្ដាលមកពី ៖

-ជំងឺក្រិន និងរលាកថ្លើម

-ជំងឺដុំនៅក្នុងថ្លើម (មហារីកថ្លើម)

-ជំងឺនៅក្នុងដុំក្រពះ(មហារីកក្រពះ)

-ជំងឺដុំនៅក្នុងពោះវៀនធំ(មហារីកពោះវៀន)

-ជំងឺដុំនៅក្នុងស្រោមខ្លាញ់ពោះវៀន

-ជំងឺដុំនៅក្នុងដៃស្បូន

-ជំងឺដុំនៅក្នុងលំពែង និងបណ្ដាលមកពីជំងឺរបេងពោះវៀន។

៣/. តោះមកស្វែងយល់ពីឱសថធម្មជាតិព្យាបាលទាចទឹក ដូចខាងក្រោម៖

*ឈ្មោះរុក្ខជាតិ៖ ដង្ហិតឈ្នាង ដង្ហិតខ្មោច

*ព្យាបាល៖ ទាចទឹក

*ផ្នែកប្រើប្រាស់៖ គ្រាប់

*វិធីធ្វើ និងប្រើប្រាស់៖

-យកគ្រាប់ហាលឱ្យស្ងួត

-យកទៅលីងឆុងទឹកផឹក

-ប្រើ 1 – 3 គ្រាប់ ក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថាវិធីនេះអាចអនុវត្តន៏ឱសថធម្មជាតិនេះបាន លុះត្រាតែបងប្អូនគ្មានជម្រើសផ្សេងយកល្អគួរតែទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសដោយប្រការណាមួយ ៕

ប្រភព៖ អ៊ាង សុផល្លែត