រាជធានី​ភ្នំពេញ ៖ ម្សិលមិញ​នេះ​មាន​ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ជា​ច្រើន​ខ្នង នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២​នោះ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា នេះ ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​រង​គ្រោះ​(​ស្លាប់​) កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នៅឡើយ​នោះ​ទេ ពោលគឺមិនបានបាត់បង់ជីវិតទេ! ដោយ​បុរស​រង​គ្រោះ​គឺស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ​ជាង​ប្រពន្ធ ។

ហេតុការណ៍​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ឃ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ។

សូម​ជម្រាប​ថា ឪពុក​របស់​ក្មេង​ប្រុស​(​ស្លាប់​) នៅ​មានជីវិត​នៅឡើយ​ ខណៈ​អគ្គិភ័យ​កំពុង​ឆេះ​នោះ រូប​គាត់​រង​របួសធ្ងន់ ដោយសារ​តែ​គាត់​ព្យាយាម​រត់​ចូល​ទៅ​ក្នុងផ្ទះ ដែល​កំពុង​តែ​ឆាបឆេះ​នោះ ដើម្បី​សង្គ្រោះ​កូនប្រុស​របស់​គាត់ ប៉ុន្តែ​មិន​អាច​ជួយ​យក​បាន ដោយ​ខ្លួន​គាត់​រង​របួសធ្ងន់ រួច​ក៏​លោត​ចុះ​ទៅ​ទឹក បន្ទាប់​មក​រូប​គាត់ ស្ទុះ​ឡើង​ពី​មក​វិញ ហើយ​រត់​ចូល​ទៅ​ក្នុង​ភ្លើង​ម្តងទៀត ដើម្បី​សង្គ្រោះ​កូនប្រុស​ខ្លួន ប៉ុន្តែ​នៅ​តែ​មិន​អាច​សង្គ្រោះ​កូនប្រុស​បាន​ដដែល ។ ក្រោយ​កើតហេតុ ខណៈ​ពេល​បញ្ជូន​ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ គឺ​ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​គាំង​បេះ ធ្វើ​ឱ្យ​ម្នាក់​ៗ ស្មាន​តែ​ស្លាប់​ហើយ រហូត​ដល់​អ្នកស្រុក និង​ប្រជាពលរដ្ឋ​នៅ​វត្ត នាំ​គ្នា​ជីករណ្តៅ​ចំនួន​២ ដើម្បី​ត្រៀម​កប់​សព​ជន​រង​គ្រោះឪពុក​និង​កូនថែម​ទៀត ប៉ុន្តែ​ក្រោយមក​បុរស​ជា​ឪពុក បានដឹង​ខ្លួន​ឡើង​វិញ ។

សូម​រម្លឹក​ថា អគ្គិភ័យ​នៅ​ច្រាំង​ចំរេះ​២ ព្រឹក​មិ​ញ ជា​ស្នាដៃ​លោក​កូន​! ឆេះ​ស្លាប់​ប្អូន និង​ឪពុក​ខ្លួន

ពាក់ព័ន្ធ​នឹង​គ្រោះ​អគ្គី​ភ័យ​នេះ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង នា​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា​នេះ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដែល​រង​គ្រោះ​អគ្គី​ភ័យ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ហើយ​ក្នុង​ឱកាស​នោះ លោក​អភិបាល​បាន​ចូល​បុណ្យសព​៥​លាន​រៀល ដើម្បី​ជា​ការ​រំលែក​ទុក្ខ​ផង​ដែរ ៕