ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋចំនួន២នាក់ បានបាត់ខ្លួន នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ បាក់ដីភ្នំសង្កត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងស្រុកសំឡូត ។
លុះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងយោធភូមិភាគទី៥ និងប្រជាពលរដ្ឋសាច់ញាតិរងគ្រោះ មានគ្នាជាង២០នាក់ បានទៅរុករកនៅកន្លែងកើតហេតុ ដោយរកឃើញពោះវៀន និងស្បែកជើង របស់ជនរងគ្រោះតែប៉ុណ្ណោះ រីឯសាកសពជនរងគ្រោះមិនទាន់រកឃើញទេ។
ពលរដ្ឋនិងសាច់ញាតិ អំពាវនាវដល់អាជ្ញាធរខេត្ត ស្រុក ជួយអន្តរាគមន៍ចុះរុករកសពប្រជាពលរដ្ឋរងគ្រោះផង៕


ព័ត៌លម្អិត «KBN» នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ៕