វៀតណាម៖ នាង Hàn Hằng ដែលជាតារា instagram ដ៏សិចស៊ី និងលេចធ្លោម្នាក់ ដោយមានអ្នកស្គាល់ច្រើននៅក្នុងប្រទេសវៀតណាម កាលពីពេលថ្មីៗនេះបានធ្វើឲ្យអ្នកប្រើប្រាស់ Instagram ជាច្រើននាក់ភ្ញាក់ផ្អើលក្នុងចិត្តយ៉ាងខ្លាំង និងពោលពាក្យថា Hàn Hằng ស្អាតបានតែរូបរាងទេ ខណៈដែលគ្រប់គ្នាបានឃើញពីស្ថានភាពដ៏ស្មោគគ្រោកនៃបន្ទប់ដេករបស់នាង ខណៈដែលនាងបានធ្វើវីដេអូ roomtour (វីដេបង្ហាញពីបន្ទប់) បង្ហោះនៅលើ story instagram ។

Hàn Hằng មានអាយុ ២០ឆ្នាំ បច្ចុប្បន្ននាងជាតារា Instagram ដ៏លេចធ្លោមួយរូប ដែលជារឿយៗនាងតែងតែបង្ហោះរូបថតស្អាតៗរបស់នាងប្រកបដោយភាពទាក់ទាញ ជាមួយនឹងការតុបតែងខ្លួនដ៏សីវិល័យ ប៉ុន្តែអ្វីដែលស្មានមិនដល់នោះ គឺ Hàn Hằng ជាមនុស្សម្នាក់ដែលស្មោគគ្រោក ខណៈដែលបន្ទប់ដេករបស់នាងពោពេញទៅដោយសំរាម និងសម្លៀកបំពាក់ដ៏រញ៉េរញ៉ៃបំផុត នេះបើយោងតាមវីដេអូ roomtour នៅលើ story របស់នាង ហើយចំពោះវីដេអូ roomtour នេះ អាចនាងពុំមានចេតនាបង្ហាញពីភាពរញ៉េរញ៉ៃនៃបន្ទប់របស់នាងឡើយ គឺគ្រាន់តែនាងភ្លេចខ្លួនតែប៉ុណ្ណោះ ដូច្នេះហើយទើបបន្តិចក្រោយមក គេឃើញនាងបានរៀបចំឡើងវិញ រួចក៏ធ្វើវីដេអូសារថ្មី ។ 

គួរបញ្ជាក់ថា គ្រាន់តែឃើញទិដ្ឋភាពបន្ទប់ដេករបស់ស្រីស្អាត Hàn Hằng ភ្លាម មានមនុស្សជាច្រើនបានពោលពាក្យដូចៗគ្នាថា Hàn Hằng ជាមនុស្សស្រីដែលស្អាតបានតែរូបរាងប៉ុណ្ណោះ ៕

សហការី KBN

ប្រភព៖ zing