ជំងឺពុក​ឆ្អឹង គឺជាជំងឺដែលធ្វើឲ្យឆ្អឹងផុយស្រួយ ងាយនឹងបាក់ ហើយវាជា​ជំងឺ​មួយ​ដែល​តែង​កើត​ជា​ញឹកញយ​ លើ​ស្ត្រី​ភេទ។ ស្ត្រី​មួយ​ភាគ​បី​ច្រើន​ជួប​ករណី​ឆ្អឹង​ស្ពោត​នេះ​ ក្រោយពី​អស់​រដូវ។ ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​ស្ងាត់ៗ និងដែល​អ្នកជំងឺ​មិន​សូវ​ស្គាល់។ គ្រោះ​កើត​ជំងឺ​ពុក​ឆ្អឹង​កើន​ឡើង​ជានិច្ច​​ទៅ​តាម​អាយុ​។

ហើយមានកត្តាប្រឈមជាច្រើនដែលអាចនាំឲ្យកើតមានជំងឺនេះ​៖

-ពូជ

-ការមិនសូវធ្វើលំហាត់ប្រាណ

-ខ្វះជាតិកាល់ស្យូម និង វីតាមីន D

-មានប្រវត្តិផ្ទាល់ខ្លួននៃការបាក់ឆ្អឹងនៅពេលពេញវ័យ

-ជក់បារី

-ផឹកស្រាច្រើន

-ប្រវត្តិមានជំងឺសន្លាក់ប្រភេទ rheumatoid arthritis

-ទម្ងន់ខ្លួនស្រាល

-និងមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឺង។

ពេលមានបញ្ហាឆ្អឹង មនុស្សតែងទោរទន់ទៅរកថ្នាំពេទ្យទំនើប ដើម្បីបង្គ្រប់ជាតិកាល់ស្យូមជួយដល់ឆ្អឹង ប៉ុន្តែវិធីធម្មជាតិក៏អាចជំនួសថ្នាំពេទ្យបានដែរ ហើយថែមទាំងជួយបណ្តុះឆ្អឹងខ្ចីឡើងវិញទៀតផង។ ខាងក្រោមនេះជារូបមន្តឱសថធម្មជាតិសម្រាប់ឆ្អឹងខ្សោយងាយពុកផុយពេលចាស់៖

*គ្រឿងផ្សំ៖

-ខ្ជាយ ១មើម

-ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ

-ក្រូចឆ្មារ ២ផ្លែ ។

*វិធីធ្វើ៖

-លាងខ្ជាយឱ្យស្អាត

-កិន ឬបុកឱ្យម៉ដ្ឋ រួចពូតយកទឹក

-យកទឹកខ្ជាយដែលបានពូតខាងលើលាយជាមួយទឹកឃ្មុំ និងក្រូចឆ្មារ

-កូរឱ្យសព្វ។

*វិធីប្រើប្រាស់៖

-ទទួលទានពីរបីដងក្នុងមួយសប្តាហ៍

-ពិសេសស្ត្រីចាប់ពីវ័យកណ្តាលឡើងទៅ ដើម្បីការពារឆ្អឹង និងជួយពង្រឹងឱ្យឆ្អឹងរឹងមាំ។ ដើម្បីសុខភាពឆ្អឹងរបស់លោកអ្នក លោកអ្នកគួរតែបញ្ឈប់ការជក់បារី និងផឹកស្រា ពិសេសធ្វើលំហាត់ប្រាណទៀងទាត់។

សូមបញ្ជាក់ថាវិធីនេះអាចអនុវត្តន៏ឱសថធម្មជាតិនេះបាន លុះត្រាតែបងប្អូនគ្មានជម្រើសផ្សេងយកល្អគួរតែទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសដោយប្រការណាមួយ ៕