ថៃ៖ កាលពីថ្ងៃទី ១៧ ខែកញ្ញា ម្សិលមិញនេះតារាម៉ូដែលថៃដ៏ល្បីល្បាញគឺនាង lunlabelle.thitim បានទទួលមរណៈភាពទាំងវ័យក្មេង ខណៈដែលដំណឹងនេះបានធ្វើឲ្យមហាជនភ្ញាក់ជាខ្លាំងព្រោះស្មានមិនដល់ថា ត្រឹមតែរយៈពេលមួយប៉ប្រិចភ្នែកនាងបែជាស្លាប់ ទាំងដែលពុំដឹងមូលហេតុច្បាស់លាស់ ។ 

តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពរបស់ lunlabelle.thitim ត្រូវបានគេរកឃើញនៅក្នុងបន្ទប់របស់នាង ហើយនាងស្លាប់ក្រោយថ្ងៃខួបកំណើតរបស់នាងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ 

ចំពោះសកម្មភាពនៅក្នុងហ្វេសប៊ុករបស់ lunlabelle.thitim ទៀតសោត ក៏មិនបានធ្វើឲ្យមហាជនកត់សម្គាល់អ្វីចម្លែកដែរ គ្រាន់តែមុនថ្ងៃខួបកំណើតរបស់នាង នាងបានបង្ហោះសារខ្លីមួយថា «ថ្ងៃខួបកំណើតតែមិនធ្វើពិធីឡើយ ព្រោះរវល់ការងារ» ។ 

បន្ទាប់ពីធ្វើកោសល្យវិច័យអស់រយៈពេល ៧-៨ ម៉ោង ប៉ូលិសនៅតែអាចកំណត់បានថា នាងស្លាប់ដោយសារអ្វី ដូច្នេះមានតែរង់ចាំលទ្ធផលពីមន្ទីរពេទ្យ រួមទាំងចម្លើយពីការសាកសួរទៅកាន់មិត្តប្រុស និងមិត្តភក្ដិរបស់នាងសិន ៕

សហការី KBN

ប្រភព៖ kapook