ខេត្តកោះកុង ៖ បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរនៅលើផ្លូវជាតិលេខ៤៨ សូមប្រុងប្រយ័ត្នឲ្យបំផុត ព្រោះមានការបាក់ស្ពានពីចំណុចបឹងមាស ស្ថិតក្នុងភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ មានការខូចធ្ងន់ធ្ងរ។


អាស្រ័យដូចខាងលើ សូមប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងមានគ្រោះថ្នាក់ដោយប្រការណាមួយ៕