ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩ បានបង្ក ឲ្យ មានមនុស្សស្លាប់ ៤ នាក់ ( ស្រី ១ នាក់ ) និងមានអ្នករងរបួសធ្ងន់-ស្រាល ១៥ នាក់ ( ស្រី ២ នាក់ ) ។ នេះបើយោងតាមអគ្គស្នងការនគបាលជាតិ។

ទិន្នន័យ គ្រោះថ្នាក់ ចក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៧ កញ្ញា បាន បញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យ មាន មនុស្សស្លាប់និងរបួស សរុប ចំនួន ១៩ នាក់នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១០ លើក ។

សូមជម្រាបថាក្នុងរយៈពេល ១៧ ថ្ងៃ នៃ ខែកញ្ញា នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ មនុស្ស សរុប ៨៦ នាក់ បង្ករបួសធ្ងន់ – ស្រាល ចំនួន ២១៤ នាក់ ក្នុង ហេតុការណ៍ កើតឡើង ១៦៨ លើក ៕