ភ្នំពេញ៖ កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តថ្មីមួយប្រភេទដែលទើបនឹងមកដល់ប្រទេសកម្ពុជា ថ្វីត្បិតរថយន្តនេះទើបនឹងមានដាក់លក់ក្នុងទីផ្សារ កម្ពុជាក៏ពិតមែន តែវាទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់រថយន្តគួរឲ្យកត់សម្គាល់ផងដែរ។ រថយន្តនេះទើបតែមកដល់ទីផ្សារកម្ពុជាមិនបានប៉ុន្មានខែផង​ តែយើងឃើញមានចំនួនរថយន្តដែលចរាចរណ៍នៅលើផ្លូវមិនតិចនោះទេ។ 

បើតាមឲ្យដឹង រថយន្តនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia វាជាប្រភេទរថយន្ត SUV ធន់កណ្ដាល​ ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូរប្រគួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្តមួយតឹកផងដែរ ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែ 2ម៉ឺនជាងក៏អាចជិះរថយន្តថ្មីគាស់កែសបានដែរ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបានអតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើន ដោយតាមតួលេខពីក្រុមហ៊ុន មានជាង 400  គ្រឿងហើយមកទល់ពេលនេះ។ រថយន្ត SUV ដែលមានឈ្មោះបោះសំលេងមួយនេះជាផលិតផលរបស់ក្រុមហ៊ុន​ Ford ដែលមានឈ្មោះថា Ford Ecosport ម៉ូដែលឆ្នាំ 2020។

Ford Ecosport ស៊េរីថ្មី 2020 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសំរាប់ជួយសំរួលដល់ការបើកបររបស់លោកអ្នករួមមាន៖ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, បច្ចេកវិទ្យា​ SYNC 3 និងអេក្រង់ Touch Screen 8 អ៊ីង ,កាមេរ៉ាក្រោយជំនួយចូលចត និងអាច Zoom បាន, ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងមានបំពាក់ហ្វាកូដអូតូ, សេនសឺ 8 គ្រាប់ ខាងមុខ និងខាងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល, មានពោងសុវត្ថិភាពចំនួន 6 និងចង្កូតបូមអេឡិចត្រូវនិច ធូរងាយស្រួលបើកបរជាដើម។ 

រថយន្តនេះស័ក្តិសមបំផុតសម្រាប់អ្នកបើកបរក្នុងទីក្រុងអ្នកទើបនឹងចាប់ផ្ដើមមានគ្រួសារហើយមានសមាជិកតិចនិងសម្រាប់សិស្សនិស្សិតផងដែរ។Ford Ecosport ទាំងទំនើប និងទាន់សម័យ ហើយតម្លៃវិញកាន់តែពិសេស ត្រឹមតែ $29,900 ឬលោកអ្នកអាចបង់មុនត្រឹមតែ $5,980 និងបង់ប្រចាំខែត្រឹមតែ $397 តែប៉ុណ្ណោះដូចនេះសម្រាប់សិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិថ្មីៗនេះ​ ឪពុកម្ដាយដែលមានបំណងទិញរថយន្តឲ្យកូនៗ អាចពិចារណាទិញរថយន្ត SUV មួយនេះឲ្យកូនៗជាទីស្រលាញ់បាន ហើយមិនចាំបាច់ឈឺក្បាលចំណាយពេលនាំជាងទៅCheck មើលម៉ាស៊ីននិងជើងក្រោមហើយទ្រាំប្រើរថយន្តចាស់ៗទៀតនោះទេបើរថយន្តថ្មីតម្លៃធូរប៉ិននឹងលក្ខខណ្ឌបង់រំលោះធូរប៉ិននឹងហើយនោះម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford  ពីក្រុមហ៊ុន Ford  អ្នកក៏បានទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ថែមទៀតផង ៕