ភ្នំពេញ៖ បុរសជើងខ្លាំងម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងស្ថានភាពស្រវឹងជោកជាំតាមផ្លូវ គាប់ជួនអ្នករត់ឡំប្រឺតា ចុចស៊ីប្លេហៅភ្ញៀវតាមផ្លូវ ធ្វើឲ្យបុរសស្រវឹងខឹងជិះម៉ូតូទៅកាក់ពីមុខ វាយកញ្ចក់ឡំប្រឺតាបណ្ដាលឲ្យបែក រួចវាយអ្នកបើកបរមួយដៃខៀវភ្នែក កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ក្បែរហាងស៊ុប មានមាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។


បុរសរងគ្រោះជាអ្នករត់ឡំប្រឺតា បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បើកឡំប្រឺតា ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវខាងលើ មកដល់មុខសាលាចិន បានចុចស៊ីប្លេ ហៅម៉ូយដែលឈរនៅចិញ្ចើមផ្លូវ ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិល អះអាងថា ខ្លួនជាមន្រ្តីនគរបាល ជិះម៉ូតូមួយគ្រឿងម៉ាក Yamaha M slaz ពាក់ស្លាកលេខ ភ្នំពេញ 1HO-9210 ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បានជិះម៉ូតូមកកាកពីមុខឡំប្រឺតាគាត់ រួចវាយកញ្ចក់ឡំប្រឺតាបណ្ដាលឲ្ហើយដាល់គាត់មួយដៃចំមុខក្រោមភ្នែកខាងឆ្វេង បណ្ដាលឲ្យប៉ោងហើមខៀវ ភ្លាមៗនោះគាត់ក៏រត់ឲ្យគេជួយផងដែរ ។


ក្រោយពេលកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលកំពុងតែល្បាតនៅក្បែរនោះ មកជួយធ្វើអន្តរាគមន៍ចាប់ខ្លួនជនបង្កយកមកសាកសួរនៅប៉ុស្តិ៍ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធី ៕