វៀតណាម៖ កាលពីពេលថ្មីៗនេះជនជាតិចំនួន ៥ នាក់ រួមនឹងនារីជនជាតិវៀតណាមម្នាក់ ត្រូវបានប៉ូលិសក្រុង Da Nang ចាប់ខ្លួន ក្រោយពីរកឃើញថា ក្រុមទាំងនេះបានលួងលោមនារីក្មេងៗ និងស្អាតៗ ទៅថតវីដេអូសិច បង្ហោះលក់លើវេបសាយអាសអាភាស ។ ប្រតិបត្តិការចាប់ខ្លួននេះបានធ្វើឡើងនៅផ្ទះជួលមួយកន្លែងស្ថិតនៅលើផ្លូវ Le Minh Trung សង្កាត់ An Hai Bac ក្រុង Da Nang ប្រទេសវៀតណាម ។ 

ប្រភពបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៦នាក់ (រួមទាំងនារីជនជាតិវៀតណាមម្នាក់) បានជួលផ្ទះរស់នៅជុំគ្នា ហើយក្នុងនោះនារីជនជាតិវៀតណាមឈ្មោះ Sen ដែលជាមិត្តស្រីរបស់ជនជាតិចិនម្នាក់ក្នុងចំណោម ៥នាក់នោះ ជាអ្នកចេញមុខទាក់ទងរកនារីវ័យក្មេងៗ ដែលមានអាយុត្រឹម ១៣ ទៅ ១៦ឆ្នាំ មកថតវីដេអូសិចជាមួយជនជាតិចិនទាំងនេះ ។ 

ចំពោះវិធីទាក់ទាញនារីៗរងគ្រោះដើម្បីមកថត គឺ Sen បានបញ្ចុះបញ្ចូលថា នឹងឲ្យពួកគេធ្វើតែការងារស្រាលៗ តែទទួលបានប្រាក់ចំណូលខ្ពស់ ហើយឯកសារដាក់ពាក្យការងារគឺមានត្រឹមតែរូបថតមួយសន្លឹកប៉ុណ្ណោះ ។ 

បន្ទាប់ពីនិយាយដូច្នេះហើយ ប្រសិនបើមាននារីណាយល់ព្រម ក្រុមជនសង្ស័យនឹងណាត់ជួបចរចាបន្តទៀត ដោយនិយាយត្រង់ៗថា ប្រសិនបើថតត្រឹមតែវីដេអូបែបរ៉ូមែនតិច (មិនមានរួមភេទ) គឺទទួលបានលុយ ៧សែនដុង (ខ្ទង់ ៣០ដុល្លារ) តែបើហ៊ានរួមភេទ នឹងទទួលបានលុយរាប់លានដុងឯនោះ ។ 

យ៉ាងណាមិញគេដឹងថា រហូតដល់ពេលឃាត់ខ្លួននេះ មាននារី ៤នាក់ហើយ ដែលបានយល់ព្រមថតសិចជាមួយក្រុមជនជាតិចិនខាងលើ ។ 

សូមបញ្ចាក់ថា នៅក្នុងប្រតិបត្តិការឃាត់ខ្លួននេះ ប៉ូលិសបានរកឃើញវត្ថុតាងសំខាន់ៗមួយចំនួនដូចជា កុំព្យូទ័រដែលផ្ទុកទៅដោយវីដេអូ និងរូបភាពអាសអាភាសជាច្រើន សម្ភារៈផ្គត់ផ្គង់ការថតវីដេអូ និងទូរស័ព្ទដៃជាច្រើនគ្រឿង ៕

សហការី KBN

ប្រភព៖ zing