រាជធានីភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ក្រោម​ស្នាដៃ​របស់​យុវជន​ម្នាក់ ដែល​សុំ​លុយ​ឪពុក​មិន​បាន ក៏​ដុត​ផ្ទះ​ខ្លួនឯង​ចោល រាលដាល​ឆេះ​ដល់​ផ្ទះ​គេ​ផ្សេង​ទៀត​តែ​ម្ដង​ ។ ប៉ុន្តែ​អ្វី​ជា​អកុសល​នោះ ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ត្រូវជា​ប្អូន និង​បុរស​ម្នាក់​ទៀត ត្រូវជា​ឪពុក​របស់​ជន​បង្ក បាន​ស្លាប់​។

ហេតុការណ៍​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ឃ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ជាបឋម​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ បាន​សុំ​លុយ​ឪពុក​របស់​ខ្លួន ដើម្បី​យក​ទៅ​ទិញ​ថ្នាំ ប៉ុន្តែ​បុរស​ជា​ឪពុក​មិន​ឲ្យ​នោះ​ទេ ថែម​ទាំង​ស្តីបន្ទោស​តិចតួច​ផង​ដែរ ស្រាប់តែ នៅ​ពេល​ដែល​ពុំ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​នោះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ខ្លួនឯង​ចោល ខណៈ​ដែល​ឪពុក និង​ប្អូនប្រុស​នៅ​ក្នុងផ្ទះ បណ្តាល​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ រួច​ភ្លើង​បាន​បន្ត​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​១១​ខ្នង​ទៀត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ស្លាប់​រួញ​ក្រ​ញ៉​ង់​ក្នុង​ភ្លើង ចំណែក​ជនសង្ស័យ​ក្រោយ​ពេល​ធ្វើ​សកម្មភាព បាន​រត់គេច​ខ្លួន​បាត់ ។

អគ្គិភ័យ​នៅ​ច្រាំង​ចំរេះ​២​ព្រឹក​មិ​ញ ជា​ស្នាដៃ​លោក​កូន ឆេះ​ស្លាប់​ប្អូនប្រុស​និង​ឪពុកក្រោយ​មាន​ហេតុការណ៍​ភ្លើង​ឆាបឆេះ​កើតឡើង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌឫស្សីកែវ ស្នងការ​រាជធានី រួម​នឹង​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន​ផង​ដែរ បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើ​ពេល​១​ម៉ោង ទើប​រលត់​ជា​ស្ថាពរ និង​ប្រើប្រាស់​ឡានទឹក​សរុប​ចំនួន​២៧​គ្រឿង ៕