ព្រៃវែង៖ នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០១៩ នេះ រដ្ឋបាលខេត្តព្រៃវែងចេញសេចក្តីជូនដំណឹងពីការផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣១៣ ចំណុច« កអណ្ដើក កែងស្នេហ៍» ដើម្បីជ្រាបជូនបងប្អូនប្រជាពរដ្ឋដែលមាន យានជំនិះប្រកបមុខរបរដឹកទំនិញគ្រប់ប្រភេទមេត្តាជ្រាបជាព័ត៌មាន។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង អំពីស្ថានភាពទឹកជំនន់នៅតាមកំណាត់ផ្លូវជាតិលេខ ៣១៣« កអណ្ដើក កែងស្នេហ៍» ត្រង់ចំណុចទំនប់បង្ហូរទឹកបឹងស្នេហ៍បានទទួលរងការជន់លិចហ្នឹងហូបកាត់ផ្លូវប្រវែងសរុប ២២០ ម៉ែត្រ វាបង្កឱ្យមានផលប៉ះពាល់លើការចរាចរណ៍ឆ្លងកាត់តាមនេះ។

ដើម្បីការពារផ្លូវនេះកុំឲ្យបាក់ស្រុតជៀសវាងមានការខូចខាតធ្ងន់ធ្ងរនិងបង្កគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុដូច្នេះហើយរដ្ឋបាលខេត្តព្រៃវែងសូមធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន នៅចំណុចខាងលើ រង់ចាំទឹកសម្រកទើបបើកឲ្យចរាចរណ៍ឡើងវិញ៕