ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ តែងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯង ក្នុង១ថ្ងៃយ៉ាងតិច៣ដង អស់រយៈពេលជាច្រើនខែមកហើយ និងតែងគំរាមសម្លាប់នាងចោល បើកូនស្រីហ៊ានទម្លាយរឿងប្រាប់គេ។ លុះស្ត្រីជាប្រពន្ធតាមទាន់ឃើញប្តីកំពុងចាប់រំលោភកូនស្រីនឹងច្បាស់នឹងភ្នែក ក៏ធ្លាក់ថ្លើមក្ឌុកអាណិតកូនស្រីជាពន់ពេក រួចធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តីតិរច្ឆាននេះ យកទៅចាត់ការតាមច្បាប់។
ករណីសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើតជាច្រើនលើករាប់មិនអស់នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិភួក ឃុំមហាសាំង ស្រុកភ្នំស្រួច។


ជនល្មោភដែលចាប់រំលោភកូនស្រីបង្កើតក្នុង១ថ្ងៃ ៣ដងនេះ មានឈ្មោះទេព សុភ័ក្រអាយុ៤៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែក ក្មេងស្រីរងគ្រោះមានឈ្មោះ ស.ក.វ អាយុ១៦ឆ្នាំ ត្រូវកូនបង្កើតរបស់ជនសង្ស័យ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាម្តាយរបស់នារីរងគ្រោះ បានធ្វើដំណើរមកដាក់ពាក្យបណ្តឹង ដោយចោទប្រកាន់ថា ប្តីរបស់គាត់ (ជនសង្ស័យ) បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើត (ក្មេងស្រីរងគ្រោះ) រហូតដល់បានសម្រេចជាច្រើនលើកច្រើនសា តែកូនស្រីមិនប្រាប់គាត់ជាម្តាយឲ្យដឹងឡើយ ព្រោះតែខ្លាចឪពុក(ជនសង្ស័យសម្លាប់ចោល) លុះគាត់ជាម្តាយបានតាមទាន់ជាក់ស្តែង ឃើញប្តី កំពុងធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯង ទើបគាត់នាំកូនស្រីរត់មកប្តឹងសមត្ថកិច្ចតែម្តង។
ក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងឈឺចាប់ប្រាប់សមត្ថកិច្ចថា ឪពុករបស់នាងបានចាប់រំលោភសេពសន្ថវៈនាង ក្នុង១ថ្ងៃមិនក្រោម៣ដងនោះទេ ដោយបានចាប់រំលោភនាង តាំងពីអំឡុងដើមឆ្នាំ២០១៩ មកម៉្លេះ ហើយពីរំលោភនាងរួច ជនសង្ស័យជាឪពុកបានគំរាមសម្លាប់នាងចោល បើហ៊ានយករឿងនេះទៅប្រាប់ឲ្យគេដឹង ទើបនាងព្យាយាមលាក់បាំងរហូតមកដល់ពេលនេះ ក៏ត្រូវម្តាយតាមទាន់ ឃើញច្បាស់នឹងភ្នែកដោយខ្លួនឯងតែម្តង។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសជួញដូរផ្លូវភេទ និងការពារអនីតិជនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕