ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីចាប់រំលោភកុមារីរងគ្រោះនៅក្នុងបន្ទប់ទឹក កាលពីវេលាម៉ោងប្រហែល១១និង០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណុចភូមិ ថ្នល់ថ្មី ឃុំកោងកាង ស្រុកពញាក្រែក ។
កុមារីរងគ្រោះ ឈ្មោះ ទ.ស.ម ភេទស្រី អាយុ៩ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ញ៉ឹប វាស្នា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយមិនពេលកើតហេតុ កុមារីរងគ្រោះកំពុងនៅផ្ទះម្នាក់ឯង។ ជនសង្ស័យឃើញមានឱកាសល្អ បានចូលទៅចាប់រំលោភកុមារីរងគ្រោះនៅក្នុងបន្ទប់ទឹក។


ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕