បរទេស៖ បុរសជនជាតិរុស្ស៊ីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ ពីបទរំលោភសន្ថវៈ និងសម្លាប់ក្មេងប្រុសម្នាក់អាយុ ៨ឆ្នាំ ។ ករណីនេះបានកើតឡើងនៅទីក្រុង Celez Nogorsk ភាគខាងកើតប្រទេសរុស្ស៊ី ។ 

ជនល្មើសមានឈ្មោះលោក Vetalee Sheshkouski អាយុ ៤០ឆ្នាំ ជាអ្នករស់នៅជិតខាងផ្ទះរបស់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងមានទំនាក់ទំនងល្អនឹងគ្នាទៀតផង ។ ចំណែកជនរងគ្រោះពុំអនុញ្ញាត្តិឲ្យស្គាល់ឈ្មោះឡើយ ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុខណៈដែលក្មេងប្រុសរងគ្រោះចេញពីសាលារៀន ហើយដើរកាត់មុខបន្ទប់របស់ជនល្មើស ជនល្មើសក៏បានធ្វើសកម្មភាពចាប់ខ្លួនជនរងគ្រោះយកទៅឃុំឃាំងតែម្ដង ហើយមកធ្វើជាឆោឡោជួយដើររកក្មេងរងគ្រោះ ជាមួយគ្រួសាររបស់គេថែមទៀតផង ។ 

ខណៈពេលឃុំឃាំងនោះ ជនល្មើសបានបង្ខំរំលោភសន្ថវៈរបស់ជនរងគ្រោះ រយៈពេល ២ថ្ងៃ រួចក៏សម្លាប់បំបិទមាត់តាមក្រោយ ។ 

យ៉ាងណាមិញ ក្រោយពីមានការស៊ើបអង្កេតពីសំណាក់សមត្ថកិច្ច ព្រមទាំងមានការឆែកឆេរក្នុងបន្ទប់របស់ជនល្មើសទៀតនោះ ក៏បានរកឃើញសាកសពជនរងគ្រោះ រួចក៏បានចាប់ខ្លួនតែម្ដង ។ 

ក្រោយពីធ្វើការតាមនីតិវិធីហើយ ជនល្មើសត្រូវបានតុលាការសម្រេចផ្តន្ទាសទោសរយៈពេល ២៣ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤៥០០០ដុល្លារ ៕

សហការី KBN

ប្រភព៖ kapook