ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩ បាន បង្ក ឲ្យកឲ្យមានមនុស្សស្លាប់៦នាក់(ស្រី២នាក់) និង បាន បង្ក ឲ្យ មាន អ្នករងរបួសធ្ងន់-ស្រាល ១២នាក់(ស្រី២នាក់) ។

ទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃ នៅថ្ងៃទី១៦ កញ្ញាបាន បញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៨នាក់ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១០លើក ។

សូមបញ្ជាក់ថាក្នុងរយ:ពេល១៦ថ្ងៃនៃខែកញ្ញា គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ៨២នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១៩៩នាក់ ក្នុងហេតុការណ៍ កើតឡើង ១៥៨លើក ៕