បរទេស ៖ មនុស្ស១២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងជាច្រើននាក់ទៀតបានបាត់ខ្លួន នៅក្នុងហេតុការណ៍ក្រឡាប់លិចទូកទេសចរណ៍១គ្រឿង នៅទឹកទន្លេឥណ្ឌា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។


ទូកទេសចរណ៍ដែលក្រឡាប់លិចក្នុងទឹកទន្លេនេះ មានឈ្មោះ Royal Vashishta បានដឹកអ្នកទេសចរចំនួន៦៣នាក់ ទៅកន្លែងកម្សាន្តនៅឯទន្លេ Godavari ក្នុងរដ្ឋAndhra Pradesh ភាគអាគ្នេយ៍ប្រទេសឥណ្ឌា ហើយក៏ជួបហេតុការណ៍ដ៏អាក្រក់បែបនេះតែម្តង។
ក្រោយកើតហេតុ កម្លាំងក្រុមអ្នកជួយសង្រ្គោះជាង៣០០នាក់ បានចេញអន្តរាគមន៍ភ្លាមៗ ហើយប្រើប្រាស់ទូកជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រ មួយគ្រឿងផងដែរ ដោយស្រង់បានសាកសពចំនួន១២នាក់ និងសង្គ្រោះបានមនុស្ស១៧នាក់ ចំណែកអ្នកផ្សេងទៀត ត្រូវបាត់ខ្លួននៅឡើយ៕