ភ្នំពេញ ៖ នៅវេលាម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺថ្ងៃ ទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ នេះ នគរបាលខណ្ឌច្បារអំពៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិនិងកាន់កាប់ អាវុធ ខុសច្បាប់ ( ដាវ ) ស្ថិតនៅមុខផ្ទះគ្មានលេខផ្លូវជាតិលេខ ១ ភូមិ វាលស្បូវសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។

នគរបាលខណ្ឌច្បារអំពៅ បានឲ្យ ដឹងថា ជនសង្ស័យ ៖ ទី ១, ឈ្មោះ ផូ សា ងី ម ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងឈើ ។ ២,ឈ្មោះ កែវ ភក្តី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ និងទី៣,ឈ្មោះ វង្ស វុ ទ្ធី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ។ ជនសង្ស័យ ៣ នាក់ ស្នាក់ នៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារ អំពៅ រាជធានីភ្នំពេញ ។

ប្រភពដដែល បានបន្តថា នៅ ថ្ងៃ ទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ម៉ោង ៣ និង ៣០ នាទី ទៀប ភ្លឺ សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ វាលស្បូវល្បាតក្នុង មូលដ្ឋានពេលមកដល់ចំណុច កើតហេតុ ក៏ឃើញ ជនសង្ស័យ ៣ នាក់ ខាងលើជិះម៉ូតូសណ្តោង រ៉ឺម៉ក ម៉ាក សេ ១០០ កូរ៉េពណ៌ក្រហម ( ម៉ូតូ ចាស់ ) រកលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ។ វត្ថុតាងដែលដកហូតបាន រួម មាន ដាវ ១ ដើម ទួ ណឺ វី ស ៣ ដង្កាប់ ១ ដែកឆាប ១ កន្ត្រៃ ១ ដែក ចុង ស្រួច សម្រាប់ឆ្កឹះ សោ ៤ កូន ពិល ១ និងកូនកាំបិត ១ ដែលពួកជនសង្ស័យលាក់ក្នុង រ៉ឺម៉ក់ ម៉ូតូ ។

បច្ចុប្បន្នសង្ស័យទាំង ៣ នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាន នគរបាល ខណ្ឌ ច្បារ អំពៅ ដើម្បី ចាត់ការ តាម នីតិវិធី ៕