ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅ ថ្ងៃ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៩ បានបង្ក ឲ្យមានមនុស្សស្លាប់ ៥ នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់ – ស្រាល ១៣ នាក់ ។ នេះបើយោងតាមអគ្គស្នងការនគបាលជាតិ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៥កញ្ញា បាន បញ្ជាក់ ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្ស ស្លាប់និងរបួសសរុប ចំនួន ១៨ នាក់ គឺកើតឡើង ដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន ១២ លើក ។

សូមជម្រាបថាក្នុងរយៈពេល ១៥ ថ្ងៃ នៃ ខែកញ្ញានេះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស សរុប ៧៦ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១៨៧ នាក់ ក្នុងហេតុការណ៍ កើតឡើង ១៤៨ លើក ៕