ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្ស ស្លាប់៧នាក់ និងអ្នករងរបួសធ្ងន់-ស្រាលន១២នាក់។​ នេះបើយោងតាមអគ្គស្នងការនគបាលជាតិ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ថ្ងៃបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមាន មនុស្សស្លាប់ និងរបួសសរុប ចំនួន១៩នាក់ នៅថ្ងៃទី១៤ ខែខែកញ្ញា គឺកើតឡើងដោយសារ ហេតុការណ៍ប៉ះទង្គិចចំនួន៨លើក ។

សូមជម្រាបថាក្នុងរយៈពេល១៤ ថ្ងៃនៃខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប ៧១ នាក់បង្ករបួសធ្ងន់-ស្រាលចំនួន ១៧៤នាក់ ក្នុងហេតុការណ៍កើតឡើង១៣៦លើក ៕