ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់ត្រូវឪពុកចុងបបួលទៅឆ្លុះត្រីនៅវាលស្រែ លុះមានឱកាសល្អ ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងទាំងកម្រោលរហូតបានសម្រេច កាលពីវេលាយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។
ក្មេងស្រីរងគ្រោះដែលត្រូវឪចុងល្មោភកាមចាប់រំលោភ មានអាយុ១៣ឆ្នាំ ។ ជនសង្ស័យឈ្មោះអឹម សុផាន់ណារិទ្ធ អាយុ៤៩ឆ្នាំ រស់នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ(ឪពុកចុង) បានបបួលនាង (ក្មេងស្រីរងគ្រោះ) ទៅឆ្លុះត្រីនៅវាលស្រែ លុះមានឱកាសស្ងាត់ ឪពុកចុងល្មោភកាមនោះ ក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ព្រមទាំងធ្វើការគំរាមកំហែងមិនឲ្យប្រាប់នរណាម្នាក់ឡើយ បើមិនដូចច្នោះទេ ខ្លួននឹងសម្លាប់ចោល លុះត្រឡប់មកដល់ផ្ទះវិញម្ដាយសង្ស័យក៏បានសួរដេញដោល រហូតទាល់តែបែកធ្លាយរឿងអាស្រូវនេះ ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ធ្វើការចាប់ខ្លួនជនសង្ស័យតែម្តង។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ច បានចុះធ្វើកាឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមវិធីច្បាប់៕