រឿងព្រៃឃុំវិញ្ញាណ ឬ Kuntilanak 2 ជាសាច់រឿងតភាគពី រឿង កញ្ចក់ឃុំវិញ្ញាណ បានបង្ហាញសាច់រឿងពី ស្ត្រីម្នាក់ដែលអះអាងថាជាម្តាយបង្កើតរបស់Dinda ឈ្មោះKarmila មកដល់ផ្ទះរបស់អ្នកមីងDonna ហើយសុំឱ្យ Dinda មកលេងផ្ទះរបស់គាត់នៅក្នុងព្រៃ។ ដោយចង់ចំណាយពេលជាមួយម្តាយរបស់នាង Dindaក៏បន្តដំណើរដោយគ្មានការយល់ព្រមពីអ្នកមីងDonna។ ជាហេតុធ្វើឲ្យនាងជាប់នៅក្នុងផ្ទះនៅកណ្តាលព្រៃរួមជាមួយបងប្អូននិងមិត្តភក្តិរបស់នាង។ ហើយនៅទីនោះក៏ចាប់ផ្តើមមានរឿងហេតុចម្លែក អ្វីៗកាន់តែយ៉ាប់ Dinda ក៏បានជួបជាមួយនឹងខ្មោចKuntilanakដែលត្រូវបានដោះលែងពីគ្រូខ្មោចម្នាក់ ហើយវិញ្ញាណនោះកាន់តែសាហាវធ្វើឲ្យបាលីគាថានាងប្រើប្រាស់ក៏លែងមានប្រសិទ្ធិភាព៕