ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចុះបាតុភូតផ្គរ រន្ទះ នឹងជំនន់ និងរលកសមុទ្រ ដែរកម្ពុជាបន្តរងចាប់ពីថ្ងៃទី១៥ ដល់១៩ខែកញ្ញាឆ្នាំ២០១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចេញផ្សាយនៅថ្ងៃទី១៣ កញ្ញាឆ្នាំ២០១៩បានឲ្យដឹងថា
អនុលោមតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៩ ចុះថ្ងៃទី ១០
ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់។ផ្អែកលើសភាពការណ៍ជាក់ស្តែងនៃការវិវត្តអាកាសធាតុ ពាក់ព័ន្ធនឹងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេសថៃ ឡាវនិងវៀតណាម ហើយដែលបច្ចុប្បន្ន បានរំកិលចុះមកក្រោម កាត់លើកម្ពុជាក្នុងរយៈពេល ០២-០៣ ថ្ងៃខាងមុខនេះ។

ស្ថានភាពបែបនេះ ធ្វើឲ្យ
១- ចាប់ពីថ្ងៃទី ១៦-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង ។
២- ចាប់ពីថ្ងៃទី ១៥-១៩ ខែកញ្ញា បណ្តារាជធានី-ខេត្តដែលអាចប្រឈមខ្ពស់នឹង
ជំនន់ទឹកភ្លៀង មាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់
ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ ។

ក្រសួងបានបញ្ជាក់ថាអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ទឹកជំនន់
និងរលកសមុទ្រ ៕