ភ្នំពេញ ៖ យោងតាមអគ្គស្នងការនគបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់២នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល២នាក់(ស្រី) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ៤នាក់ នៅថ្ងៃទី១២ ខែកញ្ញានេះ គឺកើតឡើង ដោយ សារហេតុការណ៍ប៉ះទង្គិច ចំនួន ៤លើក ។

សូមជម្រាបថា ក្នុងរយៈពេល១២ថ្ងៃនៃខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប ៦២នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន ១៥០នាក់ ក្នុងហេតុការណ៍កើតឡើង ១២០លើក ៕