ខេត្តកំពង់ចាម ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ បានធ្វើសកម្មភាពរំលោភសេពសន្ថវ: លើកូនស្រីប្តីដើមទើបតែអាយុ១០ឆ្នាំ រហូតបានសម្រេចកាមរបស់ខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ លុះរឿងអាស្រូវនេះបានបែកធ្លាយ ត្រូវម្តាយក្មេងស្រីរងគ្រោះ ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យ នាំទៅចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ច ធ្វើការចាប់ខ្លួនឈ្មោះសែម សុភាព អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ យ.ដ អាយុ១០ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។
ក្រោយកើតហេតុកម្លាំសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យតាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់តាមនីតិវិធី៕